អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានកោះហៅលោក «គ្រូតឿ» និងក្រុមការងារផលិតមាតិកា មកធ្វើការអប់រំ ណែនាំ និងកែតម្រូវ ពាក់ព័ន្ធនឹងការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ជាលទ្ធផលនៃការជួបប្រជុំ និងការធ្វើកិច្ចសន្យា ម្ចាស់ផេក និងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការដូចខាងក្រោម៖ ១/ លុបមាតិកាខុសឆ្គង៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។២/ កែតម្រូវមាតិកា៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ។៣/ សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ)៖ ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គមទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួងវិញក្នុងរយៈពេល ១០ថ្ងៃ។៤/ ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់៖ ក្រុមផលិតមាតិកា «គ្រូតឿ» ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយកន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារបានសន្យាបញ្ឈប់នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស Read more










