សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ទៅថ្វាយប្រគេន សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

(ភ្នំពេញ)៖ ក្នុងនាមជាកុលធីតាខ្មែរមួយរូប ដែលតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ជាពិសេសការគិតគូរជាប្រចាំអំពីសុខុមាលភាព និងព្រះរាជសុខភាពរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សាកសួរពីព្រះរាជសុខភាព ព្រមទាំងនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ថ្វាយប្រគេនផ្ទាល់ចំពោះសម្ដេចជាអម្ចាស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅមហាកុដិ ក្នុងវត្តបទុមវត្តីរាជវរារាម រាជធានីភ្នំពេញ៕