នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ខែកក្កដា!

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទីភារកិច្ចការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក-លោកស្រីមេបញ្ជាការរង នាយរងខុទ្ទកាល័យ។