ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេស​ជូនដល់អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់សម្ភារបច្ចេកទេសមួយចំនួនជូន ដល់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) អគ្គនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិ (RNK) និងអង្គភាពលទ្ធកម្ម ចំណុះក្រសួងព័ត៌មាន។ ការប្រគល់សម្ភារបច្ចេកទេសទាំងនេះ គឺដើម្បីជួយសម្រួលបន្ថែមទៀតដល់ការបំពេញការងារប្រចាំថ្ងៃ របស់អគ្គនាយកដ្ឋានដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការនាបច្ចុប្បន្ន ក្នុងបរិបទរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕

ក្មេងទំនើង ៧នាក់ និងម៉ូតូ ៨គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបយកទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស!

(ភ្នំពេញ)៖ នៅវេលាម៉ោង ៥:១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចក្នុងបរិវេណការ៉ាស់សាំង total  ផ្លូវជាតិលេខ6 ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ចំណែកម៉ូតូទាំង ០៨គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀលរបស់នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ប្រគល់ជូន វីរនគរបាលបង្ក្រាបគ្រឿងញៀន ដែលកំពុងបន្តសម្រាកព្យាលជំងឺដល់គេហដ្ឋាន

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំ ដ៏ដូចជាការយកចិត្តខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំនាយនគរបាល ចុះមកសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០លានរៀល និងបាច់ផ្ការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត ជូនលោកអនុសេនីយ៍ឯក ធាង ឧត្តម ដល់គេហដ្ឋាន ស្ថិតនៅផ្ទះលេខ២៤៧ ផ្លូវបេតុង ភូមិមិត្ដភាព ឃុំព្រែកឯង Read more

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធចាប់បង្ខាំងជម្រិតទារប្រាក់

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបពាព័ន្ធចាប់បង្ខាំងមនុស្សខុសច្បាប់និងជំរិទារប្រាក់។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ចំនួន ២លានយ័ន្ត។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ Read more

កម្លាំង​អាវុធ​ហត្ថរាជធានីភ្នំពេញ​ឆ្មក់បង្ក្រាប​ទី​តាំង​លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​ និង​ថ្នាំ​សម្រេីប​ ចំនួន​ ៣​ទីតាំង​ ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៩នាក់​!

(ភ្នំពេញ​)៖ កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ ឆ្មក់​បង្រ្កាប​ទី​តាំង​ លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​​ និង​ថ្នាំ​សម្រេីប​ ចំនួន​៣ទី​តាំង​ដោយ​ឃាត់​មនុស្ស​បឋម​ចំនួន​៩នាក់​។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២:០០នាទីយប់ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ចំនុច​ផ្ទះ​ល្វែង​លេខ​ ៣១៦D ផ្លូវ​១៥០​ សង្កាត់​ទឹក​ល្អក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ចំណែក​ ២ទីតាំង​ទៀត​ កម្លាំង​មិន​អាច​ប្រាប់​បាន​។​តាម​ប្រភព​ព័ត៌មាន​ បានឱ្យដឹង​ថា​ ដោយ​មាន​ការ​បង្ហោះ​ចែក​ចាយ​ តាម​ក្រុម​ APP មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​លក់​ផលិតផល​រួម​ភេទ​សប្បនិមិត្ត​ និង​ថ្នាំ​សម្រេីប​មួយ​ចំនួន​ ដែល​ផ្ទុយ​នឹង​ច្បាប់​ និង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ នៅ​យប់​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​អាវុធ​ហត្ថរាជធានីភ្នំពេញ​ បាន​ឆ្មក់​ចូល​បង្ក្រាប​ទី​តាំង​ចំនួន​ ៣ទី​តាំង​ ទី​១ទី​២​ មិន​បាន​ស្គាល់​ និង​ទីតាំង​ទី​៣​ នៅ​ចំនុច​ផ្ទះ​ល្វែង​ ខណ្ឌ​ទួលគោក​ ដោយ​ឃាត់​មនុស្ស​ចំនួន​ប្រុស​ស្រី​ ៩នាក់​ Read more

ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ សប្បុរសជន ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ការអំពានាវនេះធ្វើឡើងនៅឱកាសឯកឧត្តម អ៊ុំ រាត្រី បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ស្ថាប័នអយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក បានអញ្ជើញចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងមានការរៀបចំនូវព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសថវិកា គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ Read more

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា!

(ភ្នំពេញ)៖ ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែជួយឧបត្ថម្ភ Read more

លោក ជា ខេមា អញ្ជើញចុះសួរសុខទុក្ខ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ នារសៀលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះសួរសុខទុក្ខ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានផ្តាំផ្ញើឱ្យពូពង្រឹងស្មារតីទទួលសម្រាកព្យាបាលឱ្យបានល្អ និងសូមជូនពរឱ្យពូបានឆាប់ជាសះស្បើយពីជម្ងឺ ក្នុងនោះបានឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ជួយសម្រាកបន្ទុកថ្លៃព្យាបាលផងដែរ។