ប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងតាមគោលដៅភូមិបាក់ព្រា
(បាត់ដំបង)៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត និងអតីតស្នាក់ការចាស់របស់យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងផ្ទៃក្នុងរបស់យោធភូមិភាគទី៥ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។ ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ Read more