(បាត់ដំបង)៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្ត និងអតីតស្នាក់ការចាស់របស់យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងផ្ទៃក្នុងរបស់យោធភូមិភាគទី៥ និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន បន្តយកចិត្តទុកដាក់ ល្បាតត្រួតពនិត្យ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅតំបន់ឡូតិ៍អភិរក្សពូជត្រី ឱ្យបានដាច់ខាត តាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណ និង ថ្លែង នូវ ការ កោតសរសើរ ចំពោះ កងកម្លាំង ទាំង អស់ ដែល បំពេញ ភារកិច្ច ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ ខ្ពស់ ក្នុង ការ បង្ក្រាប បទ ល្មើស នេសាទ ខុស ច្បាប់ នាពេល កន្លង ទៅ និង បានប្រគល់ភារកិច្ចបន្តដោយ ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាជនខិលខូច ឆ្លៀតឱកាសធ្វើសកម្មភាពនេសាទខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាងបទល្មើសជាក់ស្ដែង បញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕








