(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វេង សាខុន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិថ្មថ្មីដែលមានប្រវែង ១៥មx ១២ម, ព្រះបដិមាកសាងអំពីថ្មកែវ រូបចំលាក់សត្វសីហៈ ចាក់សាប៣០០ ម៉ែត្រការ៉េ, ទូកងថ្មីចំនួន១, ជួសជុលទូកងចំនួន១ រោងទូកង, រួមនិងសមិទ្ធិផលមួយចំនួនទៀត ត្រូវបានកសាង រួចរាល់ជាស្ថាពរ នៅក្នុងបរិវេនវត្តឥន្ធកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង៉សៀម ខេត្តកំពង់ចាម ដែលបានចំណាយអស់ថវិកាសរុបចំនួន ១២៤ ៥០០ដុល្លារ អាមេរិក។ សមិទ្ធិផលនេះ ទទួលបានការជួយឧបត្ថម្ភកសាងពីឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជិតឆ្ងាយ។







