(ខេត្តស្ទឹងត្រែង)៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួម អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ២០២៥ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ ឧត្តមសេនីយ៍ទោ កង ហ៊ីម មេបញ្ជាការរង តំណាងឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានដឹកនាំ នាយទាហានក្នុងទីបញ្ជាការយោធភូមិភាគទី១ ចុះសួរសុខទុក្ខយោធិនមានជម្ងឺ សំរាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី១ និងនាំយកអំណោយរបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី១ ទៅចែកជូនយុទ្ធជម្ងឺយើងចំនួន១៣នាក់ ដែលក្នុងម្នាក់ទទួលបាន ឃីតមួយកញ្ចប់និងថវិការចំនួន៣ម៉ឺនរៀល ផងដែរ។







