(ខេត្តព្រៃវែង)៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា កងកម្លាំងក្រុមការងារសុខាភិបាល និងក្រុមការងារអនាម័យ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ២០២៥ នៅបរិវេណសាលាខេត្តព្រៃវែង។









