អភិបាលខេត្តតាកែវ ចុះជួបវីរកងទ័ពរហ័សនាម «រ៉ាំបូស្រុកខ្មែរ» ដែលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃនៅសមរភូមិប្រាសាទតាក្របី
(ខេត្តតាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវីរកងទ័ព ម៉ៅ ណុល រហ័សនាម «រ៉ាំបូស្រុកខ្មែរ» រស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្ហាញភាពអង់អាចក្លាហាន តាមរយៈការប្រយុទ្ធតបតមិនពាក់អាវ ដោយមិនខ្លាចញញើតជាមួយក្រុមទាហានថៃ នោះឡើយនៅសមរភូមិប្រាសាទតាក្របី។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានកោតសសើរចំពោះវីរកងទ័ព ម៉ៅ ណុល និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងភាពអង់អាចក្លាហាន ក្នុងការតស៊ូ ប្រយុទ្ធជាមួយខ្មាំង មិនឲ្យចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជាបានជាដាច់ខាត ហើយការលះបង់នេះ បានបង្ហាញពីគម្រូវីរភាពដ៏អង់អាចក្លាហានក្នុងនាមជាយោធាការពារទឹកដីកម្ពុជា។ ឯកឧត្តម វ៉ី Read more