ជនជាតិកូរ៉េបើកឡាន បុកម៉ូតូពីក្រោយ រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងាជើងជាប់មនុស្ស២នាក់
(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ បើកបរឡាន១ គ្រឿង ជ្រុលបុកម៉ូតូពីក្រោយ រួចរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់កៀបជាប់មនុស្ស ២នាក់ ក្នុងឡានរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:១០នាទី រនាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិ១ សង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមសាក្សីឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិកូរ៉េម្នាក់ រួមនឹងស្ត្រីជនជាតិកូរ៉េម្នាក់ បើកឡាន ១គ្រឿង ម៉ាក Hyundai Santafe ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-1604 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅឆ្វេងដៃ បណ្ដាលឱ្យបុកក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់បះជើងឡើងលើ។ ចំណែកឡានបានសង្កត់ទៅលើម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ Read more