ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់ស្វាយ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ របើកដំបូលផ្ទះមួយខ្នង សាងសង់ពីឈឺ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក គង់ វុទ្ធី អាយុ៤០ឆ្នាំ មានភរិយានិងកូនចំនួន ៥នាក់ បានបញ្ជាក់ថា នៅវេលាម៉ោង ៦:៣០ នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ មានខ្យល់កន្ត្រាក់ បានគួចបោកបក់ ចំផ្ទះរបស់គាត់ Read more