សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្ស អញ្ជើញជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភានៅភូមិគ្រឹះចំការមន ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្មុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល Read more

ព្រហើនណាស់! ឃុំខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធធាក់​នគរបាល​ កំពុង​ដាក់​គោលដៅ​រឹត​បន្តឹងច្បាប់​ចរាចរណ៍

(ខេត្តសៀមរាប)៖ ជនសង្ស័យ​ម្នាក់ ​ដែល​ធ្វើ​សកម្មភាព​ធាក់​ប៉ូ​លី​ស​ចរាចរណ៍ ដែល​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​គេចខ្លួន​ត្រូវ​បាន​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្តសៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ​។ ឧត្តមសេនីយ៍ទោ​ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ថា កាល​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤​និង​០០​នាទី​រសៀល កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ព្រះ​ឥន្ទ​កោ​សី ដែល​ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ លុះដល់​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃ​ដដែល មាន​ជនសង្ស័យ​ឈ្មោះ ទី គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព Read more

អាវុធហត្ថខេត្តព្រៃវែង ពន្លាតដែនសមត្ថកិច្ចរដល់ស្រុកលើកដែក នៃខេត្តកណ្តាល បង្ក្រាបគ្រឿងញៀនបានជាង ៣គីឡូក្រាម!

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង បានបង្ក្រាបករណីចែកចាយសារធាតុញៀន។ សូមបញ្ជាក់ថានៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ Read more

ឧត្ដម​សេនីយ៍​ទោ​សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ឧបត្ថម្ភ​ជូន​ប្រជានេសាទ​ជីវភាព​ខ្វះ​ខាត​​ នៅ​តំបន់​បឹង​ទន្លេសាប

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន​ ៥៥​ គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុង​ឃុំពាមបាង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ។ លោក​ សុឹម​ សុធី​ ក្រុម​ប្រឹក្សា​ឃុំ​ពាមបាង​ បាន​ឡើង​រាយការណ៍​អំពី​សភាពការណ៍​ទូទៅ​ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពាមបាង​ ហើយ​បន្ទាប់​មក​លោក ជិន ស៊ីថា Read more

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពន្លឿនចំណាត់ការក្នុងសំណុំរឿងមួយ ក្រោយមានសំណើសុំអន្តរាគម

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើទៅ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ឱ្យជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការដាក់លិខិតស្នើឱ្យពន្លឿនចំណាត់ការនេះ ធ្វើឡើងក្រោយឈ្មោះ ឯម សុខសុវណ្ណ បានដាក់សំណើសុំអន្តរាគម មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម កើត រិទ្ធ បានរៀបរាប់នៅក្នុងលិខិតថា៖ « សូមឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។»។ សូមជម្រាបថា ក្រសួងយុត្តិធម៌ Read more

សាលាពលទាហានទី៥ បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ បណ្ឌិត

(ខេត្តបាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ បានធ្វើការបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅសាលាពលទាហានទី៥។ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន Read more

ឧត្តមសេនីយ៍ត្រី សៀ ទីន បានអញ្ជើញ​ចូលរួម​ក្នុង​ពិធីទទួលអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

(ខេត្តឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី ទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងតាមខ្សែបន្ទាត់ព្រំដែនចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជា មេបញ្ជាការរងកងទ័ពជើងគោក នៅទីបញ្ជាការ​កងការពារ​ព្រំដែន​គោកលេខ៤០៣(អូរអង្រែ)។ SiemReapGRK

ឈាមស្រេក ស្បែកហៅ! សមត្ថកិច្ចបំបែកសំណុំរឿងរំលោភសម្លាប់យុវតី ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់

(ភ្នំពេញ)៖ អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះ) សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង១២:៣០នាទី នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង១និង២៧នាទីយប់អធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ជនសង្ស័យ​ ចំនួន​០៣នាក់៖១-ឈ្មោះ Read more

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់តំណាងដឹកនាំកិច្ចប្រជុំនិងត្រួតពិនិត្យកម្លាំង-ចំនួនទ័ពអាវុធហត្ថរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ នៅ​បញ្ជាការ​ដ្ឋាន​ កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ នាថ្ងៃទី១៨-១៩ ខែ​ឧសភា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ Read more