ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជេីញចូលរួមសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជេីញចូលរួមសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម​ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សម្ភារដែលត្រូវបានយកមកប្រគល់ជូនគ្រួសារកងទ័ព នាពេលនោះ រួមមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈនានា រួមទាំងថវិកាផងដែរ៕