(ខេត្តកំពត)៖ ព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
សូមបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រក្នុងខេត្តកំពត ព្រែកជីកឆ្លងកាត់ស្រុកចំនួន ៣ និងឃុំចំនួន ១៦ រួមមានដូចខាងក្រោម៖
ស្រុកអង្គរជ័យ៖ ឃុំភ្នំកុង, ឃុំទ្រោម, និង ឃុំដើមដូង។
ស្រុកបន្ទាយមាស៖ ឃុំបន្ទាយមាសខាងលិច,
ឃុំបន្ទាយមាសខាងកើត, ឃុំត្រពាំងសាលាខាងកើត,
ឃុំត្រពាំងសាលាខាងលិច, ឃុំទូកមាសខាងកើត, ឃុំទូកមាសខាងលិច, ឃុំស្ដេចគង់ខាងលិច និង ឃុំស្ដេចគង់ខាងជើង។
ស្រុកកំពង់ត្រាច៖ ឃុំប្រាសាទភ្នំខ្យង, ឃុំដំណាក់កន្ទួតខាងជើង, ឃុំអង្គសុរភី, ឃុំកំពង់ត្រាចខាងកើត និង ឃុំកំពង់ត្រាចខាងលិច។ ដែលមានប្រវែង ៤៣ គីឡូម៉ែត្រ៕







