ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុខទុក្ខវរៈកងទ័ព ៣រូប មានបញ្ហាសុខភាព នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តខេត្ត អមដំណើរ ដោយលោកស្រី រស់ សុផានី អភិបាល រងខេត្ត និងជាប្រធានសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមនឹងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ វរៈកងទ័ព ចំនួន៣រូប ដែលមានបញ្ហាសុខភាព ឈរជេីងនៅសមរភូមិមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ 

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យខេត្ត មិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបូរី ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ក្នុងការព្យាបាលជូនដល់វរៈកងទ័ព យ៉ាងយកចិត្តទុក្ខដាក់ទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នានោះហើយ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះភាពអង់អាចក្លាហានរបស់វរៈកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ 

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានឧបត្ថម្ភក្នុងម្នាក់ៗរួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ១យួរ និងថវិកាមួយចំនួន។ ក្នុងនោះសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនវីរកងទ័ពទាំង៣នាក់ បន្ថែមផងដែរ៕