(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបានយកចិត្តទុកដាក់ និងគិតគូពីសុខទុក្ខសុខមាលភាពសារធារណ:ជូនយោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការដំឡេីងប្រាក់បៀវត្ស ប្រាក់មុខងារ ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារសង្គម និងជីវភាពកងទ័ព ជាក់ស្ដែងដូចជាប្រាក់ឧបត្ថម្ភដល់យោធិននារីលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលធ្វើការសម្រាកលំហែមាតុភាព។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃពុធទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការចាត់តាំងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានចាត់តាំងលោកជំទាវ ឧត្ដមសេនីយ៍ត្រី ពៅ ដាវីត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស និងក្រុមការងារជំនាញពាក់ព័ន្ធនាំយកថវិកាចំនួន២,០០០,០០០ រៀលជូនយោធិននារីលំហែមាតុភាពចំនួន២ រូបក្នុងនោះថវិកាកញ្ចប់គោលនយោបាយលំហែមាតុភាព របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិចំនួន Read more