ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី កានី វីជណារ៉ាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) និងជានាយិកាការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (RBAP) នៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ត្រី សៀ ទីន បានផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ

(ខេត្តសៀមរាប)៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរងទទួលការងារជំនាញ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការកងអនុសេនាធំចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តខួបលើកទី៣០ និងផែនការ ការពារព្រះរាជពិធីកាត់ឬសសីមាព្រះវិហាវត្តកេតកន្យារាម។

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋាន ដោយជំរុញឱ្យនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ពិនិត្យឡើងវិញនូវភារកិច្ចរបស់ការិយាល័យនីមួយៗ ដើម្បីស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

ភ្នំពេញ រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០២៥ ឱ្យចូលបម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព ចំណុះក្រសួងមហាផ្ទៃ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានា នៅវត្តកំចាយមារ ក្នុងស្រុកកំចាយមារ

(ខេត្តព្រៃវែង)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តកំចាយមារ ស្ថិតក្នុងភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតាការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតាសម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមគ្រូពេទ្យភ្នែក គៀនឃ្លាំង។

កិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា រួមទាំងបន្តពង្រឹងលើកិច្ចការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ អនុវត្តតាមស្មារតីអង្គប្រជុំដាក់ចេញគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីនេះ និងទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងផែនការងារអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក កែត ប៊ុនហេង នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា រួមទាំងបន្តពង្រឹងលើកិច្ចការងារផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ក៏ដូចជាការគោរពឲ្យបានម៉ឺងម៉ាត់នូវបទវិន័យកងកម្លាំងនគរបាលជាតិ៕

ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញប្រគល់សម្ភារ និងរថយន្ត ជូនអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ បានប្រគល់សម្ភារ និងរថយន្ត ជូនអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង។ សូមជម្រាបជូនថា សម្ភារដែលបានប្រគល់ជូន អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន៖ អាវការពារ (អាវក្រោះ) ចំនួន ២៥០អាវ, ខ្នោះដៃ ចំនួន ៦០០ឈុត, ដំបងរលាស់ Read more

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

(ខេត្តកណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាក និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញ ចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ យកមកអង្គភាពដើម្បីសាកសួរ។ វត្ថុតាងចាប់យក៖ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២២កញ្ចប់, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩។