(ភ្នំពេញ)៖ រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី កានី វីជណារ៉ាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) និងជានាយិកាការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (RBAP) នៃកម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។











