 
				
Category: chivitkonkhmer
 
				
 
				ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកទឹកឈូ
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត Read more
 
				ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Smart Axiata ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការលើវិស័យអប់រំ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Smart Axiata ដឹកនាំដោយលោក Ritesh Kumar SIGN នាយកប្រតិបត្តិ Smart Axiata (Chief Executive Officer) ដើម្បីពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ លើកឡើងក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក្នុងកិច្ចសហការជាមួយក្រសួងអប់រំ Read more
 
				
 
				លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តសៀមរាប
(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។ខ្លឹមសារប្រជុំមាន៖១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា។២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។៣.ការលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។៤.មតិបូកសរុប និងផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ SiemReapGRK
 
				ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២
(ខេត្តកំពត)៖ ព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ សូមបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រក្នុងខេត្តកំពត ព្រែកជីកឆ្លងកាត់ស្រុកចំនួន ៣ និងឃុំចំនួន ១៦ រួមមានដូចខាងក្រោម៖ស្រុកអង្គរជ័យ៖ ឃុំភ្នំកុង, ឃុំទ្រោម, និង ឃុំដើមដូង។ស្រុកបន្ទាយមាស៖ ឃុំបន្ទាយមាសខាងលិច,ឃុំបន្ទាយមាសខាងកើត, ឃុំត្រពាំងសាលាខាងកើត,ឃុំត្រពាំងសាលាខាងលិច, ឃុំទូកមាសខាងកើត, ឃុំទូកមាសខាងលិច, ឃុំស្ដេចគង់ខាងលិច និង ឃុំស្ដេចគង់ខាងជើង។ស្រុកកំពង់ត្រាច៖ ឃុំប្រាសាទភ្នំខ្យង, ឃុំដំណាក់កន្ទួតខាងជើង, ឃុំអង្គសុរភី, ឃុំកំពង់ត្រាចខាងកើត និង ឃុំកំពង់ត្រាចខាងលិច។ Read more
 
				តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញក្មេងស្រី០២នាក់!
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនស្រី០២នាក់ កាលពីម៉ោងប្រហែល ១៤និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានទីលំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការស្រាវជ្រាវតាមស្វែងរកឃើញក្មេងស្រីទាំង០២នាក់ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។ SiemReapGRK
 
				ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជេីញចូលរួមសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជេីញចូលរួមសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារកងទ័ព នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា សម្ភារដែលត្រូវបានយកមកប្រគល់ជូនគ្រួសារកងទ័ព នាពេលនោះ រួមមានដូចជា អង្ករ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈនានា រួមទាំងថវិកាផងដែរ៕
 
				ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុខទុក្ខវរៈកងទ័ព ៣រូប មានបញ្ហាសុខភាព នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តខេត្ត អមដំណើរ ដោយលោកស្រី រស់ សុផានី អភិបាល រងខេត្ត និងជាប្រធានសមាគមនារី ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមនឹងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ វរៈកងទ័ព ចំនួន៣រូប ដែលមានបញ្ហាសុខភាព ឈរជេីងនៅសមរភូមិមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល Read more
 
				លោកឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើត
(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៤ឆ្នាំ ឈានចូល ៤៥ឆ្នាំ នាថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ Read more
