ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយជូនមណ្ឌលថែទាំកុមារ ក្នុងខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារ ជូនដល់មណ្ឌលថែទាំកុមារ ចំនួន ៦ នៅក្នុងខេត្តព្រៃវែង រួមមាន ៖ មណ្ឌលកុមារកំព្រាខេត្តព្រៃវែង មណ្ឌលភូមិនៃក្តីសង្ឃឹមខេត្តព្រៃវែង មណ្ឌលមេខាឡាហោសមីងណាត មណ្ឌលភូមិកុមារ SOS ព្រៃវែង មណ្ឌលផ្ទះកុមារនៃក្តីស្រឡាញ់ និងមណ្ឌលតំណក់ទឹកអ្នកលឿង ដើម្បីចូលរួមសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កុមារកំព្រា នៅតាមមណ្ឌលនីមួយៗ។