ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសាលាខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង លោក លោកស្រីអភិបាលរងខេត្តលោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត,លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងស្វាយរៀង,លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោក លោកស្រីនាយក នាយរងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានផ្នែកទាំង២ នៃការិយាល័យ ប្រជាពលរដ្ឋខេត្ត លោក លោកស្រីប្រធាន Read more

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារអប់រំក្នុងខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអាជ្ញាធរ Read more

ឯកឧត្តម ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង១៥:៣០ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ការមកដល់របស់ ឯកឧត្តម ម៉ាកូស គឺមានការទទួលដោយផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកា រគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Read more

ពិធីក្រុងពលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់ ៩តោន និងមានកម្ពស់ ៩ម៉ែត្រ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកទឹកឈូ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ​ ខេត្តកំពត។ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត Read more

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Smart Axiata ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការលើវិស័យអប់រំ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Smart Axiata ដឹកនាំដោយលោក Ritesh Kumar SIGN នាយកប្រតិបត្តិ Smart Axiata (Chief Executive Officer) ដើម្បីពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យអប់រំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ លើកឡើងក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata បានបង្ហាញក្តីរំភើបរីករាយ ដែលបានចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជាក្នុងកិច្ចសហការជាមួយក្រសួងអប់រំ Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្តសៀមរាប

(ខេត្តសៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ នាយការិយាល័យ នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត នៅសាលប្រជុំអគារសេនាធិការ។ខ្លឹមសារប្រជុំមាន៖១.ផ្សព្វផ្សាលទ្ធផលការងារប្រចាំខែសីហា និងទិសដៅខែកញ្ញា​។២.បទបង្ហាញចែករំលែកអំពីបទពិសោធន៍ការងាររបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង។៣.ការលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ របស់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣។៤.មតិបូកសរុប​ និងផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប៕ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ SiemReapGRK

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២

(ខេត្តកំពត)៖ ព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាពិភាក្សា ស្តីពីការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ដែលប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ សូមបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រក្នុងខេត្តកំពត​ ព្រែកជីកឆ្លងកាត់ស្រុកចំនួន ៣ និងឃុំចំនួន ១៦ រួមមានដូចខាងក្រោម៖ស្រុកអង្គរជ័យ៖ ឃុំភ្នំកុង, ឃុំទ្រោម, និង ឃុំដើមដូង។ស្រុកបន្ទាយមាស៖ ឃុំបន្ទាយមាសខាងលិច,ឃុំបន្ទាយមាសខាងកើត, ឃុំត្រពាំងសាលាខាងកើត,ឃុំត្រពាំងសាលាខាងលិច, ឃុំទូកមាសខាងកើត, ឃុំទូកមាសខាងលិច, ឃុំស្ដេចគង់ខាងលិច និង ឃុំស្ដេចគង់ខាងជើង។ស្រុកកំពង់ត្រាច៖ ឃុំប្រាសាទភ្នំខ្យង, ឃុំដំណាក់កន្ទួតខាងជើង, ឃុំអង្គសុរភី, ឃុំកំពង់ត្រាចខាងកើត និង ឃុំកំពង់ត្រាចខាងលិច។ Read more