សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

(ខេត្តកំពង់ចាម)៖ នៅល្ងាចថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម៕

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥​ #ទវាសេរីភាពសារព័ត៌មាន #ជនួបអ្នកសារព័ត៌មានលើកទី៧ #ករសួងព័ត៌មាន

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩០ កងទ័ពជើងគោក ចុះពិនិត្យកងកម្លាំងស្ថាបនាផ្លូវបេតុងមួយខ្សែនៅក្នុងអង្គភាព

(ខេត្តកំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ទាំងស្មារតីនិងសម្ភារៈបានធ្វើឲ្យកងពលតូចដឹកជញ្ជូនលេខ៩០ មានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងរបស់កងពលដែលកំពុងអនុវត្តន៍យ៉ាងសកម្មនៅការស្ថាបនាផ្លូវបេតុងមួយខ្សែនៅ ទីបញ្ជាការកងពលដែលមានប្រវែង ១៧៥ម៉ែត្រx៤,៥ម៉ែត្រx០,១៥ម៉ែត្រ ត្រូវបានសម្រេចមួយរយភាគរយ នៅថ្ងៃទី១ ខែឧសភានេះ។ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលមានការកោតសរសើរយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង និងពលទាហានបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តនូវការកសាងផ្លូវបេតុងមួយខ្សែ។ ឯកឧត្តម មេបញ្ជាការកងពលបានមានប្រសាសន៍ទៅកាន់កងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍ការងារថា÷ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទក្រៅពីការងារស្នូលត្រូវរួមគ្នាកសាងអង្គភាពដើម្បីផលប្រយោជន៍រួម(កងទ័ពគ្មានគ្រឿងញៀន)។

កម្លាំងកងពលតូចអន្តរាគមន៍លេខ៧  បន្តចុះត្រួតពិនិត្យ និងចេញល្បាត ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ

(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូច​អន្តរាគមន៍លេខ៧ បានដាក់ចេញនូវបទបញ្ជា គ្រប់បណ្ដាកងឯកភាពវរសេនាតូច ចំណុះទាំងអស់ ជាពិសេសកម្លាំងវរ:សេនាតូច៣៧១ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជួមុខ កម្ពុជា.ថៃ ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មានទទួលបានព័ត៌មាន និងបានស្វែងយល់កាន់តែស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥៕

កិច្ចប្រជុំសាមញ្ញលើក១១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា៕

កម្លាំងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តសហការជាមួយអង្គភាពមិត្ត ចេញល្បាតតាមទីតាំងក្នុងភូមិសាស្ត្រ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តជម្រុញ ទៅគ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ចូលរួមសហការគ្នាអោយបានស្អិតរមួតល្អថែមទៀតជាមួយកងកម្លាំងដែលពាក់ព័ន្ធក្នុងការចេញប្រតិបត្តិត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ និងត្រូវការពារទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលអាចកើតមានឡើង ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលជួបសម្តែងការគួរសម អបអរសាទរ និងគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសដ៏ថ្លៃថ្លានៃខួបអាពាហ៍ពិពាហ៍គម្រប់ ៥០ឆ្នាំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលជួបសម្តែងការគួរសម អបអរសាទរ និងគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសដ៏ថ្លៃថ្លានៃខួបអាពាហ៍ពិពាហ៍គម្រប់ ៥០ឆ្នាំ នៅភូមិគ្រឹះសម្តេច ក្នុងខណ្ឌទូលគោករាជធានីភ្នំពេញ។

រដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ​ និងមាតិកា គាំទ្រ​ដល់កិច្ចការងាររបស់ក្រសួង​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត ទីណា បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសេីរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី​ ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម​ដេីម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ​ជ្រាបកាន់តែច្បាស់​ពីការខិតខំរបស់រាជរដ្ឋាភិបាល​ ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ដែលបានគិតគូរ​ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ​ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ Read more