(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ ចាន់រដ្ឋា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានទៅសួរសុខទុក្ខ លោកនាយចំណង់ សោម វ៉ាន់និត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិការចំនួន ១០០,០០០រៀលជាអំណោយ ក្នុងការសួរសុខទុក្ខផងដែរ។


