រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយទទួលបានពីសប្បុរជននានា ប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញយកមកប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង២០លើកមកហើយ។ ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ Read more