កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី Read more

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស នៃសាលាមត្តេយ្យសហគមន៍កំពង់ភ្លុក!

(ខេត្តសៀមរាប)៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខអ្នកគ្រូ និងប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៃសាលាមតេយ្យសហគមន៍កំពង់ភ្លុក ស្ថិតក្នុង​ភូមិ​ដីក្រហម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។​ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកនូវ​អំណោយ​ដ៏ថ្លៃថ្លារបស់សប្បុរសជនលោក ហូ សិទ្ធីវ័ន្ត មានជាគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់អ្នកគ្រូ និងប្អូនៗ ក្មួយៗ សិស្សានុសិស្សផងដែរ។

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួម​ពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តកំពង់ភ្លុក!

(ខេត្តសៀមរាប)៖ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំ​នាយ នាយរង និងពលអាវុធហត្ថជាច្រើនរូប នាំយកបច្ច័យចំនួន ៣,៦៧០,០០០រៀល (បីលានប្រាំមួយសែនប្រាំពីរម៉ឺនរៀល) និងទេយ្យវត្ថុរួមមាន​ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ និងភេសជ្ជៈ ១៥កេស អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តមុនីសាគរបវរសត្ថាស្រះកែវអណ្ដែត (ហៅវត្តកំពង់ភ្លុក) ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអធិការកិច្ច នៃអគ្គាធិការដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត

(ភ្នំពេញ)៖ រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអធិការកិច្ច នៃអគ្គាធិការដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត ដើម្បីប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាព នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារ​សន្តិសុខ​ សុវត្ថិភាព​ រក្សាសណ្ដាប់​ធ្នាប់​ និងសង្គ្រោះបន្ទាន់ ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ថ្ងៃទី១-២ ខែវិច្ឆកា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រឡាញ់ ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

(ខេត្តសៀមរាប)៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី១ សប្ដាហ៍ទី៤ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន Read more

លោក ថេង សុថុល អញ្ជើញនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់ជូនប្រជាពលរដ្ឋ ៨០គ្រួសារ ជីវភាពខ្វះខាត!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ៧មករា បានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៨០គ្រួសារ ជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ទាំង០៨ នៃខណ្ឌ៧មករា៕

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ Read more

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមប្រជុំនៅសាលាខេត្តសៀមរាប!

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានដឹកនាំកម្លាំងអញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធី ផ្សារទឹកនិងជិះទូកកំសាន្តនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សំកុល សុចិត្រា អភិបាលរងតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។