អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងមូលដ្ឋានខណ្ឌ៧មករា

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់ឱ្យលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា៕

សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហាត់ប្រាណតាមរយៈវិធីសាស្ត្រចម្រុះ ដែលក្រុមគ្រូបង្គោលរបស់អង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រង ទម្ងន់ និងក្បាលពោះ កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប សង្គ្រោះ។

ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅ ៧ចំណុច ដល់កម្លាំងប៉ុស្តិ៍ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

(ខេត្តកំពង់ធំ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងប្រចាំការ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបល្ល័ង្ក។ ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហេង សុផលបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ជូនចំពោះបងប្អូនកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលកំពុងតែបំពេញភារកិច្ច យ៉ាងសស្រាក់សស្រាំ ប្រកបដោយស្មារតី ទទួលខុសត្រូវ តាមបណ្តាអង្គភាពរបស់ខ្លួន លើការងារបម្រើសេវាសាធារណៈ និងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។ Read more

អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមអគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា៕

ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកនាំកិច្ចប្រជុំបន្តអនុវត្តន៍នីតិវិធីលើករណីបទល្មើសបច្ចេកវិទ្យា

(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បន្តអនុវត្តន៍នីតិវិធី លើករណីបទល្មើសបច្ចេកវិទ្យា ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ -ជនសង្ស័យចំនួន ០២នាក់មាន៖១-ឈ្មោះ ថន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ២-ឈ្មោះ ដូង សុផល ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកសសៃវាយទៅលើជនរងគ្រោះបណ្តាលអោយរបួសធ្ងន់) កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្បែរការដ្ឋានបុរីជីបម៉ុងហ្គ្រែនលែនម៉ាក២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ -ជនសង្ស័យឈ្មោះ ជា Read more

អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៦,០៦២ក្បាលដី

(ខេត្តកំពត)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី សរុបចំនួន ៦,០៦២ ក្បាលដី ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណវត្តព្រៃត្រសក់ ស្ថិតក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមរបាយការណ៍របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)៖ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ភូមិ ក្នុងឃុំទូកមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១,២២៧ ក្បាលដី ស្មើនឹង ៥៤០ គ្រួសារ។ ការប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ៖ នូវឯកសារនៃការវិនិច្ឆ័យដីធ្លីចំនួន Read more

បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅខណ្ឌដង្កោ ដោយឃាត់ជនសង្ស័យ៧នាក់

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិកូ និងកូឡុំប៊ី។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការពារសន្តិសុខសង្គម។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ រួមមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ Read more

លោក ជា ខេមា អញ្ជើញលោកនាយក.នាយិកា គ្រឹះស្ថានសិក្សារដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចូលរួមប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការលក់ដូរជុំវិញរបងសាលា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកិច្ចប្រជុំជាមួយលោកនាយក លោកស្រីនាយិកា គ្រឹះស្ថានសិក្សារដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរជុំវិញរបងសាលា ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។ ក្នុងនោះលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានស្នើឱ្យលោកនាយក លោកនាយិកា ជំរុញការរៀបចំ អនាម័យ បរិស្ថានក្នុងទីធ្លាសាលា ឱ្យមានសោភណ្ឌភាពស្អាត សមជាទីកន្លែងបណ្តុះបណ្តាល យុវជន យុវតី ជាទំពាំងស្នងប្ញស្សីសំរាប់សង្គមជាតិ។  ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌដូនពេញ សំណូមពរដល់សាលារដ្ឋទាំងអស់ Read more