សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) រយៈពេល៣ថ្ងៃ នៅទីក្រុងនីស។

ឯកឧត្តម រស់ ទៀត និងលោកជំទាវ មិថុនា ភូថង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជនជូនកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកោះកុង

(ខេត្តកោះកុង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។ នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ Read more

ក្រសួងមហាផ្ទៃ ស្នើដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ យកចិត្តទុកដាក់លើការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ!

សសខា #SarSokha #កមពុជា #Cambodia

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅបន្តរបស់នាយកដ្ឋានគ្រប់គ្រងរោងពុម្អ នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅទីស្តីការក្រសួងព័ត៌មាន។

ភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥

សមត្ថកិច្ចបង្ក្រាបអាហារដ្ឋាននិងខារ៉ាអូខេ “ដាយមិនស្តារ” ឃាត់ខ្លួនមនុស្ស ១២១នាក់ ពាក់ព័ន្ធបង្កប់​សេវាផ្លូវភេទ

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាកម្លាំងជំនាញនៃនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ សហការ​ជាមួយកម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឆ្មក់ចុះបង្ក្រាប​ទីតាំង​ភោជនីយដ្ឋាននិងខារ៉ាអូខេមួយកន្លែងយីហោ​”ដាយ​មិន​ស្តារ​” បានឃាត់ខ្លួនមនុស្សប្រុសស្រី ១២១នាក់ ពាក់ព័ន្ធបង្កប់សេវាកម្មកម្ម​ផ្លូវភេទ​ កេង​ប្រ​វ័ញ្ច​លើ​ស្ត្រី​និង​កុមារ​។ ក្នុងចំណោមមនុស្សទាំង ១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន​ ១៤​នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៥ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ​ សុក​ សំបូរ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ក្រោមការសម្របសម្រួលពីលោក​ សំ​ម​ ប្ញ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​ក្បាលដី​៥៧៦​ ផ្លូវ​៥០​ម៉ែត្រ​ ភូមិ​ប្រការ​ សង្កា​ត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ជាក់ស្តែង​ កម្លាំងជំនាញបានឆែកឆេរ​នៅ​ចំពោះ​មុខ​តំណាង​ម្ចាស់​ទីតាំង​ រក​ឃើញ​មនុស្ស​ចំនួន​ ១២១​នាក់​ (​ស្រី​១០៤​នាក់​ Read more

យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា

(ភ្នំពេញ)៖ នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ យុវជនគណបក្សថ្នាក់កណ្តាលបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងធ្វើបាឋកថាដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានផ្នែក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ ៥០០នាក់។

ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប​​​សម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង Read more

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត

(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវហាមឃាត់ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះកង កម្លាំងដែលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង ប្រចាំការនៅទីបញ្ជការស្រាលឃុំផាត់សណ្តាយ និងកងកម្លាំង ដែលប្រចាំការនៅទីបញ្ជាការស្រាលទិសពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព បានបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ Read more

អូស្ត្រាលី អះអាងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Bernard Philip នៅកម្ពុជានាឱកាសនេះ និងបានវាយតម្លៃថា ទស្សនៈកិច្ចនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី ដែលមានស្រាប់។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនកងកម្លាំងមកចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលហៅកាត់ថា”អ៊ុនតាក់”។ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងនានាក្នុងពេលកន្លងមក Read more

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែននៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាបានបិទបញ្ចប់ដោយជោគជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត ចុះសួរសុខទុក្ខកងកម្លាំង ឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន Read more