ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធចែកចាយសារធាតុញៀននិងដកហូតវត្ថុតាងមួយចំនួន!

(ខេត្តតាកែវ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៤:១០នាទី ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់(ប្រុស)៖
១/ ឈ្មោះ ជឹម រដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ​។
២/ ឈ្មោះ សេង ម៉ៅសៅដ្តា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ដកហូតវត្ថុតាងរួមមាន៖
១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់៤.១៦ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ម៉ូតូចំនួន ១ គ្រឿង
៣/ ទូរស័ព្ទចំនួន ២ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។