លោក ជា ខេមា អញ្ជើញចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន នៅតាមបរិវេណមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០ នាទីរសៀល លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន នៅតាមបរិវេណមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
សូមជម្រាបជូនថានៅក្នុងខណ្ឌដូនពេញមានមណ្ឌលប្រឡងចំនួន៧ ស្មើនឹង២១៧បន្ទប់ បេក្ខជនប្រឡងសរុបចំនួន៥,៣៤៨នាក់ ស្រីចំនួន២,៩៥៧នាក់
មណ្ឌលប្រឡងទាំង៧រួមមាន៖
1/ មណ្ឌលវិទ្យាល័យព្រះស៊ីសុវត្តិ
2/ មណ្ឌលវិទ្យាល័យវត្តកោះ
3/ មណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ
4/ មណ្ឌលអនុវិទ្យាល័យចតុមុខ
5/ មណ្ឌលសាលាបឋមចតុមុខ
6/ មណ្ឌលសាលាបឋមព្រះនរោត្តម
7/ មណ្ឌលសាលាបឋមកូលាបទី១ ។