មុខសញ្ញាចោរប្លន់ ០២នាក់ ទើបចេញពីពន្ធនាគារ ត្រូវកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន!

(ខេត្តកំពង់ស្ពឺ)៖ ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦​ ជនសង្ស័យ​២នាក់ជាមុខ​សញ្ញាចោរប្លន់និងទេីបចេញពីពន្ធ​នាគារ​ ត្រូ​វបានកំលាំងនគរបា​លកា​រិយាល័យព្រហ្មទណ្ឌខេត្ដ​និង​នគរបា​លស្រុកគងពិសី​ សង្ស័យដេ​ញ​ឃាត់​បានដោ​យបានការសហការពីកំលាំងនគរបាលអធិការដ្ឋានស្រុ​កសំរោង​ទ​ង​ នៅ​ចំណុចភូមិត្រពាំងត្រស់ ឃុំសំ​រោ​ងទង ខេត្ដកំពង់ស្ពឺ​។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំព​ង់ស្ពឺ​ និងបានការណែនាំពីលោកឧ​ត្ដមសេនីយ៍ត្រី​ សម​ សាក់​ ស្ន​ងការរង​ ផែនការងារព្រហ្មទណ្ឌ​ និងការដឹកនាំផ្ទា​ល់ពី​លោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ជំនួយការ​ដឹកនាំការិយាល័យ​ព្រហ្មទណ្ឌក​ម្រិតស្រាល​ បានឃាត់ជនសង្ស័​យ២​នាក់​៖
(១)-ឈ្មោះ​ រិទ្ធ​ រាជ​ ហៅអា​ម៉ៅ ភេ​ទ​ប្រុស​ អាយុ​ ៥៣​ឆ្នាំ​ មុខ​រ​បរ​ មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ -ធ្លាប់ជាប់​ពន្ធនា​គារខេត្តកណ្តាល ករណីលួចម៉ូតូ(ឆ្នាំ២០២៥)​។
(២)​-​ឈ្មោះ​ រស់​ ចាន់រ៉ន​ ហៅរ័ត្ន ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុ​ខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក​  រា​ជធានីភ្នំពេញ -ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេ​​ល ៣ឆ្នាំ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនស​ង្ស័យរួមជាមួយវត្ថុតា​ងមកកាន់ការិ​យាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ​ស្នងការដ្ឋាននគរបាលខេត្ដដេី​ម្បីបន្ដនីតិវិធី​៕