(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំមជ្ឈមណ្ឌលបញ្ជាការសមហរណកម្មក្រសួងមហាផ្ទៃ និងដាក់ទិសដៅពន្លឿនការរៀបចំឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានតាមសំណូមពររាល់កិច្ចការចំពោះមុខ សំដៅបម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ៕










