ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន FORVAL CORPORATION
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក OKUBO HIDEO ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន FORVAL CORPORATION និងសហការី នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦៕
កម្លាំងអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបអគារប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅក្នុងក្រុងប៉ោយប៉ែត
(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។ តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ Read more
កម្លាំងនគរបាលស្រុកបសេដ្ឋឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ និងបានដកហូតម៉ូតូចំនួន ៥គ្រឿង
(ខេត្តកំពង់ស្ពឺ)៖ កំលាំងអធិការនគរបាលស្រុកបសេដ្ឋ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលបានបេីកកិច្ចស្រាវជ្រាវពាក់ព័ន្ធលួចដោយមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នាវេលាម៉ោង២៣និង១៥នាទី នៅចំណុចលើផ្លូវលេខ១៤៥ ស្ថិតក្នុងភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាករណីកាប់ប្លន់យកម៉ូតូបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ យប់ថៃ្ងកេីតហេតុជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខដោយប្រើអាវុធ (ដាវ) បានធ្វេីសកម្មភាពជិះតាមជនរងគ្រោះរួចធាក់ផ្ដួលម៉ូតូជនរងគ្រោះម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០២៥ផ្លាកលេខកំពង់ស្ពឺ1Z-6720 លេខតួ-ម៉ាសុីន 0238575ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងស្រស់ ឃុំស្តុក Read more
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។ ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាព ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការកោតសរសើរ ពីថ្នាក់ដឹកនាំ ពិសេសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានបង្ហាញពីការខិតខឱប្រឹងប្រែងរបស់មន្ត្រី និងកងកម្លាំងរបស់យើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more
ទណ្ឌិត ៣០០នាក់ បានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីកាត់បន្ថយភាពចង្អៀតណែន
(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន ៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានឱកាសការអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ នៅពេលត្រលប់ចូលក្នុងសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសចប់។ ប្រតិបត្តិការនេះ ត្រូវបានចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈឹម សុផាណារ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ Read more
ឯកឧត្តម ខូយ រីដា អញ្ជើញដោះស្រាយកង្វល់ប្រជាពលរដ្ឋដល់មូលដ្ឋាន នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
(ខេត្តពោធិ៍សាត់)៖ ឆ្លើយតបទៅនឹងតម្រូវការ និងដើម្បីបម្រើប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយជាក់ស្តែងនូវសំណូមពរ ក៏ដូចជា ក្តីកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការស្នើសុំស្តារបឹងអំពួច និងអូរដំណាក់កន្សែង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។ ថ្លែងក្នុងឱកាសចុះដល់ទីតាំងនីមួយៗ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការចុះមកពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងតាមរយៈរដ្ឋបាលឃុំ និងស្រុកជាច្រើនឆ្នាំមកហើយ។ ដាច់ខាតត្រូវតែស្តារបឹងនេះឡើងវិញ ដើម្បីជាប្រយោជន៍រួម។ ទោះជាយ៉ាងណា លោកបានណែនាំឱ្យរដ្ឋបាលស្រុក និងឃុំ ត្រូវសម្របសម្រួលដោះស្រាយជាមួយបងប្អូន ៣គ្រួសារដែលប៉ះពាល់នោះ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីឱ្យគម្រោងនេះដើរទៅមុខដោយរលូន និងមានតម្លាភាព។ ឯកឧត្តម អភិបាលខេត្ត Read more
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
(ភ្នំពេញ)៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕
