នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃពីជនជាតិបរទេស

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នាទីរសៀល កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃ ពីជនជាតិកូរ៉េ​ នៅ​ចំណុច​ផ្លូវ១៥៤​ កែង៤៩​ សង្កាត់ផ្សារថ្មី៣​ ​ខណ្ឌដូនពេញ ថ្ងៃទី១៩ ខែ​ឧសភា​ ឆ្នាំ២០២៦​ វេលាម៉ោង​០៥:៣០នាទីព្រឹក។

ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខាងក្រោយសាលាបឋមសិក្សានរោត្តម ផ្លូវ១៩​ កែង១៤៨​ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រួមមាន៖

១-​ ឈ្មោះ​ ចាន់​ សំណាង​ ហៅទី​​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ​មុខរបរ​ ​និង​ទីលំនៅ​មិនពិតប្រាកដ​។
២-​ ឈ្មោះ​ មាស​ អៀរ៉ុម​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មុខរបរ និងទីលំនៅ​មិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ៕