ពន្ធនាគារខេត្តស្វាយរៀង ផ្ទេរជនជាប់ឃុំចំនួន ១៩៨នាក់ ទៅឃុំបន្ត នៅមណ្ឌលអប់រំកែប្រែទី៣

(ខេត្តស្វាយរៀង)៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការ កងរាជអាវុធហត្ថ សមត្ថកិច្ចគោលដៅពាក់ព័ន្ធខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១៩៨នាក់ ចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យនាយកដ្ឋានសន្តិសុខពន្ធនាគារ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំកម្លាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។

ការផ្ទេរជនជាប់ឃុំនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តស្វាយរៀង និងមណ្ឌលអប់រំកែប្រែទី៣៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ