ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តតាម អំណាចដីកាសម្រេចរក្សាការពារលេខ ២២៩ រក ព/ឃ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកណ្តាល ដែលនឹងត្រូវចុះទៅអនុវត្តនៅ ភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុងសំពៅពូនផងដែរ។

ខេត្តកណ្តាល ព្រឹកថ្ងៃ១៦ កក្កដា ២០២៥

កម្លាំងចម្រុះឆ្មក់បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងឆបោកតាមអនឡាញ Online Scam នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកតាមអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ ៨ជាន់នេះ កម្លាំងចម្រុះត្រួតពិនិត្យបានឃាត់ខ្លួនជនជាតិចិនចំនួន ០៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំពង់ត្របែក

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ កក្កដា ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការ រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី១៤ កក្កដា ២០២៥

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់អគ្គនាយកដ្ឋាន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រី និងបញ្ហាប្រឈមផ្សេងៗ នៅទីស្តីការក្រសួងព័ង៌មាន។

ភ្នំពេញ ព្រឹកថ្ងៃទី១៤ កក្កដា ២០២៥

នៅវេលាម៉ោង ៧:០០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកសុីរ៉ែន រថយន្ត និងម៉ូតូ ដើម្បីចូលរួមអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោក ជា ខេមា អញ្ជើញបេីកកិច្ចប្រជុំស្តីពីការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំស្តីពីការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១ និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១។

ក្រុមការងារកងរាជអាវុធហត្ថស្រុកវ៉ារិន បានចុះផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ!

(ខេត្តសៀមរាប)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ភិន​ ភួន​ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំកម្លាំង ចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ជូនដល់ព្រះសង្ឃនៅក្នុងវត្តអារាម និងប្រជាពលរដ្ឋ​តាមបណ្ដាទីប្រជុំជន​ អាជីវករ​ កន្លែងលក់ដូរ​ ​​និង​ការ៉ាស់សាំង នៅក្នុងឃុំស្វាយស​ និងឃុំប្រាសាទ​ ស្រុកវ៉ារិន ដើម្បី​ចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​ទាំងមូល​។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 Read more

ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ​ តំបន់​អូរសោម​ តំបន់​អូរឃ្មង​ តំបន់​សុចិត្រ​ និង​តំបន់​កែង​បឹង​ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាល ដែលប្រចាំការទាំង៤គោលដៅ នៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ឱ្យទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន Read more

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។