យុវជនជិះម៉ូតូដឹកអីវ៉ាន់អនឡាញក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Mazda ពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ យុវជនម្នាក់ដែលជាដឹកឥវ៉ាន់​អនឡាញ បានជិះម៉ូតូ​ មួយគ្រឿង​ម៉ាក​ Step ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1AK-2883 បេីកបរក្នុងល្បឿនយ៉ាងលឿន​ ដោយធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចផ្លូវខាងលេី​ ក៏មានរថយន្ត​ ម៉ាក​ Mazda ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AE-1819 បេីកបរក្នុងទិសដៅពីត្បូងមកជេីង​ ក៏បត់ឆ្វេងដៃ​ឆ្លងជិតផុតហេីយ​ ក៏ត្រូវម៉ូតូជិះមកលឿនបុកពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង​ រឺឯអ្នកបេីកបរម៉ូតូត្រូវបានដឹកយកទៅមន្ទីរពេទ្យផងដែរ។

ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង​ ៧:៥០នាទីព្រឹក​ ថ្ងៃទី៥​ ខែតុលា​ ឆ្នាំ​២០២៥​ នៅចំណុចផ្លូវព្រះស៉ីសុវត្ថិ​ កែងផ្លូវ៨៨​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានឱ្យភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នា។