(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ សម្លៀកបំពាក់ អាវរងារ អាវភ្លៀង តង់ កន្ទេល អង្រឹង ថ្នាំពេទ្យ ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ និងកងទ័ពជួរមុខ ព្រមទាំងបានចែកសម្ភារដូចខាងលើ និងថវិកាមួយចំនួនជូនផ្ទាល់ដល់ប្រជាពលរដ្ឋភៀសសឹកនៅទីតាំងសុវត្ថិភាពវត្តបាត់ថ្កៅ ចំនួន ១៨៥គ្រួសារ ស្មើនឹង ៥៦៧នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ គិតជាថវិកាសរុបចំនួន ១២,៥១០ ដុល្លារអាមេរិក។












