រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណាយមនុស្សធម៌ ពីសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក!
(ភ្នំពេញ)៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ រដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលខណ្ឌព្រែកព្នៅ រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលខណ្ឌឬស្សីកែវ ក្រុមហ៊ុនស្នេថេក និងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម ឯក ឃុនដឿន ឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដម ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាល Read more









