គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ បានបេីកវេទិកាសាធារណៈ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់ផ្សារថ្មីទី១
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ មានលោក សៅ លីវន អភិបាលរងស្វយ័តផ្សារធំថ្មី តំណាងលោកស្រី ប៉ុន ដានី អភិបាលស្វយ័តផ្សារធំថ្មី លោក ប៉ែន សារឿន ចៅសង្កាត់ផ្សារថ្មីទី១ និងលោក សេក វុត្ថា នាយប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំបេីកវេទិកាសាធារណៈ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្តីពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងពិគ្រោះយោបល់ សំណូមពរ ដំណោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់។ គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលបានចូលរួម និងមានមតិយោបល់ ដេីម្បីទប់ស្កាត់បទល្មើស និងបញ្ហាផ្សេងៗ ដេីម្បីភូមិ-សង្កាត់ មានសុវត្ថិភាព។










