(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ លោក សៀ ទីន អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចស្តីពី ការតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការ នៃគណបក្សខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅសាលប្រជុំគណបក្សប្រជាជនខេត្តសៀមរាប។
ក្នុងពិធីនោះដែរគណៈធិបតី បានប្រកាសសេចក្តីសម្រេច និងតែងតាំងលោក សៀ ទីន ជាសមាជិក និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាប។
























