អភិបាលខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៦គ្រួសារ
(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលជម្លៀសមកនៅតាមដងផ្លូវ ទីទួលសុវត្ថិភាពនានា ចំនួន៤៦គ្រួសារ ក្នុងសង្កាត់ក្រចេះ (ភូមិក្រចេះ ២គ្រួសារ និងភូមិដូនជ្រាំ ៤៤គ្រួសារ) នៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។ អំណោយក្នុង១គ្រួសារទទួលបាន៖១.អង្ករ២៥គីឡូក្រាម២.ឃីត១កញ្ចប់ (សារុង-មុង-ភួយ-ក្រមា)៣.មី១កេស៤.ត្រីខ១យួរ៥.អាវយឺត៣អាវ៦.ម៉ាស់ក្រណាត់មួយចំនួន៧.និងថវិកា ៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹកក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយការយកចិត្តទុកដាក់សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ Read more