អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង
(ខេត្តបាត់ដំបង)៖ នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញផងដែរ៕