រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ Read more










