ឯកឧត្តម គួច ចំរើន បានរំលឹកថា វត្តបាក់ណាម ស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជា គ្មានការគ្រប់គ្រងដោយប្រទេសណាទេ!
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិព្រះសង្ឃាធិបតី និងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារី នៅវត្តខេមររាជការាម ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណវត្តប៉ាកណាម ភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានរំលឹកថា៖ កាលពីពេលកន្លងទៅមានការលើកឡើងពីជនអគតិ និងសារព័ត៌មានមួយចំនួន បានលើកឡើងថា វត្តប៉ាកណាម ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង ដូចនេះរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអតីត អភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ មកធ្វើបុណ្យកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា Read more