អាវុធហត្ថខេត្តព្រៃវែង ពន្លាតដែនសមត្ថកិច្ចរដល់ស្រុកលើកដែក នៃខេត្តកណ្តាល បង្ក្រាបគ្រឿងញៀនបានជាង ៣គីឡូក្រាម!
(ខេត្តព្រៃវែង)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង បានបង្ក្រាបករណីចែកចាយសារធាតុញៀន។ សូមបញ្ជាក់ថានៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ Read more