អាវុធហត្ថស្រុកវ៉ារិន បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296

ខេត្តសៀមរាប)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ តាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ ហាងលក់ទូរស័ព្ទ និងកន្លែងជួសជុលម៉ូតូ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។

ការផ្សព្វផ្សាយខាងលើនេះ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូន ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល។