អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមអគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់លោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា៕