ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកនាំកិច្ចប្រជុំបន្តអនុវត្តន៍នីតិវិធីលើករណីបទល្មើសបច្ចេកវិទ្យា

(ខេត្តមណ្ឌលគិរី)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំ បន្តអនុវត្តន៍នីតិវិធី លើករណីបទល្មើសបច្ចេកវិទ្យា ដោយមានការអញ្ជេីញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកអភិបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី