ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ របស់រដ្ឋបាលខណ្ឌ៧មករា ឆ្នាំ២០២៦

#រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ខណ្ឌ៧មករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកនាយករងទីចាត់ការផែនការរាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៨ តំណាងក្រុមហ៊ុនចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋ សរុបចំនួន ១០៨នាក់ និង មានតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោងចំនួន ១៤ក្រុមហ៊ុន ។

ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើបានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃ បានគ្រប់សង្កាត់ និងគ្រប់គម្រោងទាំងអស់ ពីសំណាក់ក្រុមហ៊ុនចូលរួមដេញថ្លៃនាពេលនេះ៕

ព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦